ដំណើរទស្សនៈកិច្ចសិក្សា ឆ្នាំទី១

​​​   ដំណើរទស្សនៈកិច្ចសិក្សានេះដែរ ជា Assignment របស់លោកគ្រូ Khmer History ដែលគាត់អោយយើងទៅសំរង់ប្រាសាទនៅតំបន់អង្គរ តាមឈ្មោះប្រាសាទដែលយើងធ្វើការចាប់ឆ្នោតបាន។ ហើយ Assignment នេះដែលពួកយើងធ្វើជាក្រុម ដែលក្នុងមួយក្រុមមានគ្នាចាប់ពី ៧ ទៅ ៨នាក់ ។ ក្នុងដំណើរទស្សនៈកិច្ចសិក្សានោះ ពួកយើងបានចេញដំណើរពីរាជធានីភ្នំពេញតាំងពីព្រឹក រហូតដល់ល្ងាចទើបទៅដល់ទីរួមខេត្តសៀមរាប។ ចំណែកឯកន្លែងស្នាក់នៅ មានក្រុមខ្លះក៏គាត់បានខលទៅកក់ទុកជាមុន ហើយក្រុមខ្លះទៀតក៏មិនទាន់បានកក់ទុកដែរ។ ដោយឡែកគ្នាខ្ញំុប្រមាណ ៣ក្រុមបានកក់នៅផ្ទះសំណាក់មួយក្បែផ្សារចាស់ ( New Bequest Angkor Hotel ) ។ ពេលទៅដល់ភ្លាមពួកយើងគឹគ្មានគម្រោងអ្វីទាំងអស់គ្រាន់តែ ចង់សំរាកអោយបានគ្រប់គ្រាន់ ហើយល្ងាចឡើងដើរលែងផ្សាររាត្រី។ ព្រឹកថ្ងៃទី២ ពួកយើងបានក្រោកពីព្រលឹម ដើម្បីស្រស់ស្រូបអាហារពេលព្រឹករួចហើយពួកយើងក៏បន្តរធ្វើដំណើរតាមរយៈកង់បី ទៅទីតាំងសិក្សាៗរៀងៗខ្លួន។ ពេលដែលបានមកដល់ទីតាំងរៀងៗខ្លួនហើយ ក្រុមនីមួយៗក៏សង្វាតស្វាស់ស្វែងការងារ ប្រញ៉ាប់ដៃប្រញ៉ាប់ជើង ដើម្បីសល់ពេលសំរាកលំហែខ្លះ។ មានក្រុមខ្លះបាន Sketch , ថត ហើយខ្លះទៀតក៏ចាប់ផ្តើមវាយអត្ថបទបណ្តើរៗ ។ បន្ទាប់ពីធ្វើការសម្រង់ទិន្ន័យមួយព្រឹកពេញ ពួកយើងក៏នាំគ្នាមកញាំុបាយថ្ងៃត្រង់ជំុគ្នានៅអាហារដ្ឋានមួយកន្លែង ដែលមានលក្ខណៈបែបខ្មែរ ហើយក៏ម្ហូបខ្មែរដែរ។ 🙂…

ស្ថាបត្យកម្ម

​​​​  ​  មានមនុស្សជាច្រើនណាស់ដែលមិនទាន់យល់ច្បាស់ស៊ីជំរៅពីប្រភពដើម ក៏ដូចជានិយមន័យ និងសារៈប្រយោជន៏របស់ស្ថាបត្យកម្ម នៅក្នុងសង្គមមនុស្សជាតិ សូម្បីតែស្ថាត្យករខ្លួនឯងមួយចំនួនធំនាពេលបច្ចុប្បន្ននេះ​ ក៏ពំុទាន់យល់ដឹង​ និងបំពេញតួរនាទី ព្រមទាំងការទទួលខុសត្រូវអោយស៊ីជំរៅក្នុងវិជ្ជាជីវៈរបស់ខ្លួន។ ជាបឋមយើងទាំងអស់គ្នាគួរធ្វើការសិក្សាយល់ដឹងពីវត្តមាន ប្រភពដើមកំណើតរបស់វិស័យនេះជាមុនសិន។ ជាទូទៅវិស័យស្ថាបត្យកម្ម និងសំណង់នេះតែងតែមានការរីកចំរើនអភិវឌ្ឍន៏មិនឈប់ឈរ អាស្រ័យទៅលើចំនេះដឹង ពុទ្ធិ បញ្ញាញាណរបស់ស្ថាបត្យកម្មទៅតាមកាលៈទេសៈ ពេលវេលា បរិស្ថានដែលនៅជំុវិញខ្លួន រួមទាំងការរីកចំរើនលើវិស័យបច្ចេកទេសសាងសង់ បច្ចេកវិទ្យា និងសំភារៈសំណង់ដ៏សម្បូរបែប។ តំរូវការចាំបាច់នូវទីជំរករបស់សត្វមានជីវិតជាសភាវគតិ ( Instinct ) ដែលពំុអាចបំបែកបាន សូម្បីតែសត្វមានជីវិតដ៏តូចតាច ឬធំមហិមា​ ក៏ត្រូវការចាំបាច់នូវទីជំរក លំនៅដ្ឋានដោយខានពំុបានឡើយ។ ទោះបីទីជំរកជាកូនច្រកដ៏តូចមួយ ជារូង ជាល្អាង ជាសំបុក ជាខ្ទម ជាភូមិគ្រិះ ឬក៏ជារាជវាំងក៏ដោយ រហូតដល់គេយល់ថា សូម្បីតែស្លាប់ទៅជាព្រលឹងទៅហើយ ក៏ត្រូវការនូវទីជំរករបស់ខ្លួនដែរ ដូចជាវិមានដ៏ស្កឹមស្កៃនៅឋានសួគ៏ ឬជាទីជំរកនៅដ្ឋានមនុស្ស។ សត្វល្អិតដូចជាស្រមោច ក្តាម ចង្រឹត ឬក៏ជាសត្វ ខ្លា ដំរី ក៏មានលេនដ្ឋាន មានរូងជាជំរករបស់គេដែរ។ ចំនែកឯសត្វស្លាបមានកូន ព្រាប ចាប ខ្លែង…