ដំណើរទស្សនៈកិច្ចសិក្សា ឆ្នាំទី១

​​​   ដំណើរទស្សនៈកិច្ចសិក្សានេះដែរ ជា Assignment របស់លោកគ្រូ Khmer History ដែលគាត់អោយយើងទៅសំរង់ប្រាសាទនៅតំបន់អង្គរ តាមឈ្មោះប្រាសាទដែលយើងធ្វើការចាប់ឆ្នោតបាន។ ហើយ Assignment នេះដែលពួកយើងធ្វើជាក្រុម ដែលក្នុងមួយក្រុមមានគ្នាចាប់ពី ៧ ទៅ ៨នាក់ ។ ក្នុងដំណើរទស្សនៈកិច្ចសិក្សានោះ ពួកយើងបានចេញដំណើរពីរាជធានីភ្នំពេញតាំងពីព្រឹក រហូតដល់ល្ងាចទើបទៅដល់ទីរួមខេត្តសៀមរាប។ ចំណែកឯកន្លែងស្នាក់នៅ មានក្រុមខ្លះក៏គាត់បានខលទៅកក់ទុកជាមុន ហើយក្រុមខ្លះទៀតក៏មិនទាន់បានកក់ទុកដែរ។ ដោយឡែកគ្នាខ្ញំុប្រមាណ ៣ក្រុមបានកក់នៅផ្ទះសំណាក់មួយក្បែផ្សារចាស់ ( New Bequest Angkor Hotel ) ។ ពេលទៅដល់ភ្លាមពួកយើងគឹគ្មានគម្រោងអ្វីទាំងអស់គ្រាន់តែ ចង់សំរាកអោយបានគ្រប់គ្រាន់ ហើយល្ងាចឡើងដើរលែងផ្សាររាត្រី។

ព្រឹកថ្ងៃទី២ ពួកយើងបានក្រោកពីព្រលឹម ដើម្បីស្រស់ស្រូបអាហារពេលព្រឹករួចហើយពួកយើងក៏បន្តរធ្វើដំណើរតាមរយៈកង់បី ទៅទីតាំងសិក្សាៗរៀងៗខ្លួន។

ពេលដែលបានមកដល់ទីតាំងរៀងៗខ្លួនហើយ ក្រុមនីមួយៗក៏សង្វាតស្វាស់ស្វែងការងារ ប្រញ៉ាប់ដៃប្រញ៉ាប់ជើង ដើម្បីសល់ពេលសំរាកលំហែខ្លះ។ មានក្រុមខ្លះបាន Sketch , ថត ហើយខ្លះទៀតក៏ចាប់ផ្តើមវាយអត្ថបទបណ្តើរៗ ។

បន្ទាប់ពីធ្វើការសម្រង់ទិន្ន័យមួយព្រឹកពេញ ពួកយើងក៏នាំគ្នាមកញាំុបាយថ្ងៃត្រង់ជំុគ្នានៅអាហារដ្ឋានមួយកន្លែង ដែលមានលក្ខណៈបែបខ្មែរ ហើយក៏ម្ហូបខ្មែរដែរ។ 🙂

ចេញពីញាំុបាយមិនទាន់ ម្នាក់ៗក៏បបួលគ្នាទៅរកកន្លែងដើរកំសាន្ត ។ មិនបង្អន់យូរ ពួកយើងក៏នាំគ្នាធ្វើដំណើរបន្តទៅ…

ពេលចេញពីនឹងពួកយើងក៏ត្រលប់ទៅសំរាកវិញ។ ងូតទឹកងូតអីស្អាតចេញទៅផ្សាររាត្រីទៀត 😀

ចេញពីញាំុអីមិនទាន់បានប៉ុន្មានផង ក៏បែកគំនិតនាំគ្នាទៅ KTV លក្ខណៈគ្រួសារ

Leave a comment