ស្ថាបត្យកម្ម

​​​​  ​  មានមនុស្សជាច្រើនណាស់ដែលមិនទាន់យល់ច្បាស់ស៊ីជំរៅពីប្រភពដើម ក៏ដូចជានិយមន័យ និងសារៈប្រយោជន៏របស់ស្ថាបត្យកម្ម នៅក្នុងសង្គមមនុស្សជាតិ សូម្បីតែស្ថាត្យករខ្លួនឯងមួយចំនួនធំនាពេលបច្ចុប្បន្ននេះ​ ក៏ពំុទាន់យល់ដឹង​ និងបំពេញតួរនាទី ព្រមទាំងការទទួលខុសត្រូវអោយស៊ីជំរៅក្នុងវិជ្ជាជីវៈរបស់ខ្លួន។ ជាបឋមយើងទាំងអស់គ្នាគួរធ្វើការសិក្សាយល់ដឹងពីវត្តមាន ប្រភពដើមកំណើតរបស់វិស័យនេះជាមុនសិន។

ជាទូទៅវិស័យស្ថាបត្យកម្ម និងសំណង់នេះតែងតែមានការរីកចំរើនអភិវឌ្ឍន៏មិនឈប់ឈរ អាស្រ័យទៅលើចំនេះដឹង ពុទ្ធិ បញ្ញាញាណរបស់ស្ថាបត្យកម្មទៅតាមកាលៈទេសៈ ពេលវេលា បរិស្ថានដែលនៅជំុវិញខ្លួន រួមទាំងការរីកចំរើនលើវិស័យបច្ចេកទេសសាងសង់ បច្ចេកវិទ្យា និងសំភារៈសំណង់ដ៏សម្បូរបែប។

តំរូវការចាំបាច់នូវទីជំរករបស់សត្វមានជីវិតជាសភាវគតិ ( Instinct ) ដែលពំុអាចបំបែកបាន សូម្បីតែសត្វមានជីវិតដ៏តូចតាច ឬធំមហិមា​ ក៏ត្រូវការចាំបាច់នូវទីជំរក លំនៅដ្ឋានដោយខានពំុបានឡើយ។ ទោះបីទីជំរកជាកូនច្រកដ៏តូចមួយ ជារូង ជាល្អាង ជាសំបុក ជាខ្ទម ជាភូមិគ្រិះ ឬក៏ជារាជវាំងក៏ដោយ រហូតដល់គេយល់ថា សូម្បីតែស្លាប់ទៅជាព្រលឹងទៅហើយ ក៏ត្រូវការនូវទីជំរករបស់ខ្លួនដែរ ដូចជាវិមានដ៏ស្កឹមស្កៃនៅឋានសួគ៏ ឬជាទីជំរកនៅដ្ឋានមនុស្ស។ សត្វល្អិតដូចជាស្រមោច ក្តាម ចង្រឹត ឬក៏ជាសត្វ ខ្លា ដំរី ក៏មានលេនដ្ឋាន មានរូងជាជំរករបស់គេដែរ។ ចំនែកឯសត្វស្លាបមានកូន ព្រាប ចាប ខ្លែង ទីទុយ​ ឥន្ទ្រីយ ក៏មានសំបុកជាទីជម្រករបស់ពួកគេដែរ រីឯសត្វកណ្តៀរក៏មានដីដំបូកជាទីជម្រករបស់ពួកគេដែរ ដែលមានរចនាសម្ព័នប្រកបទៅដោយទំនាក់ទំនង មានថានានុក្រម គួរអោយចាប់អារម្មណ៏ ហើយនេះជាលទ្ធផលនៃការស្ថាបនារបស់ពួកគេ ដោយទង្វើដដែលៗ ( Repetition ) អាស្រ័យប្រព័ន្ធឯកតា ប្រកបដោយសភាវៈដែលពួកគេបានអនុវត្តជាបន្តរបន្ទាប់តរពូជពង្ស ចាប់តាំងពីដើមកំណើតរបស់សត្វទាំងពីនោះដែលបញ្ចេកទេសនៃការស្ថាបនាពំុមានការរីកចំរើននៅពេលបច្ចុប្បន្ន និងអនាគត។ តែឆ្លុះបញ្ចាំងអោយឃើញនៅភាពមានសណ្តាប់ធ្នាប់ រៀបរយជាវណ្ណៈនៅក្នុងសង្គម មានតួរនាទី និងមុខងារច្បាស់លាស់ តាមឋានានុក្រមនៃការរស់នៅរបស់សត្វទាំងពីនេះ។

ចំពោះមនុស្សយើងក៏មានទីជម្រករបស់ខ្លួនដែរ មិនថាឡើយជាកូនច្រកដ៏តូចមួយ ជារូង ជាល្អាង ជាគុហា ជាសម្បុក ជាខ្ទម ឬជាគេហដ្ឋានសំរាប់រស់នៅតាំងពីប្រវត្តសាស្រ្ត តែបញ្ចេកទេសនៃការសាងសង់ស្ថាបនា គំនិត ស្មារតី បញ្ញា ពុទ្ធិ ចំណេះដឹង ត្រូវបានកែសំរួល រីកចំរើនពំុឈប់ឈរ មកទល់នឹងបច្ចុប្បន្ននេះ និងទៅអនាគតដ៏ត្រកាល។

យោងទៅតាមទស្សនៈស្ថាបត្យកម្ម សំភារៈសំណង់ នយោបាយ និងស្ថានភាពរស់នៅរបស់មនុស្សជាតិជាសម័យកាលនីមួយៗ។ ឧទាហរណ៏ បុព្វបុរសរបស់បារាំង ពូជសាស្រ្តបារាំង ធ្លាប់បានរស់នៅក្នុងគុហា ឡាកូស ( grotte de lascaux ) ដែលមានគំនូរចារឹកលើផ្ទាំងសិលា បញ្ជាក់ពីជិវភាពរស់នៅតាំងពី ១៧០០ឆ្នាំ មុន គ.ស ។ https://www.youtube.com/watch?v=QrOQiknOE9w

maxresdefault

និយមន័យទី១ ស្ថាបត្យកម្មដែលបានដកស្រង់ចេញពីវចនានុក្រមរបស់សម្តេចសង្ឃជួន ណាត មានន័យថា ស្ថាត្យកម្មជាអំពើ ឬសកម្មភាពនៃការសាងសង់សំណង់អគារ។ និយមន័យស្ថាត្យកម្មដែលចេញពីសម្តេចសង្ឃជួន ណាតគ្រាន់តែជាការបកស្រាយពីបាលី មកជាពាក្យសំរាយអោយយល់ដឹងពីពាក្យ ស្ថាបត្យកម្មដែលពំុបានបញ្ហាញពីនិតិវិធីនៃការងារ ពីទំហំការងារជាក់ស្តែង និងអត្ថប្រយោជន៏ស៊ីជំរៅទេ មាន័យថាជាការពន្យល់ពាក្យបកស្រាយតាមលំដាប់អក្សរសាស្ត្រតែប៉ុណ្តោះ។

និយមន័យទី២ ចេញពីសៀវភៅវចនានុក្រមបារាំងឈ្មោះឡារូស (1993) ដែលបានចែងថា ស្ថាបត្យកម្មជាអំពើ ឬជាសកម្មភាពនៃការបង្កើតគម្រោងប្លង់អគារ និងការសាងសង់សំណង់អោយស្របទៅតាមបញ្ចេកទេស រួមទាំងសំុណំុសោភ័ណ្ឌភាពដែលបានគ្រោងទុក។

និយមន័យទី៣ ដែលបានផ្តល់ដោយបុរាណវិទូអង់គ្លេស Richard Red ខាងវិស័យស្ថាបត្យកម្មបានចែងថា ស្ថាបត្យកម្ម ឬជារូបភាពដំបូងប្រកបដោយខ្លឹមសារធ្វើអោយមានការយល់ដឹងរឿងរ៉ាវ ឬសកម្មភាពដែលមានក្នុងអគារនោះ ទោះជាសំណង់ធំ ឬមានតំលៃយ៉ាងណាក៏ដោយ។

និយមន័យទី៤ ដែលបានផ្តល់ដោយលោកស្ថាបត្យករដ៏ល្បីល្បាញម្នាក់គឺលោក Le Corbusier ។​ ស្ថាបត្យកម្មគីជាល្បែងរបស់អ្នកប្រាជ្ញ ដែលមានលក្ខណៈសមស្រប ល្អប្រណិត ក្នុងការរៀបចំទំនាក់ទំនង បន្ទុក លំហរ នៅក្នុងអគារ អោយស្ថិតក្នុងបរិយាកាស និងក្រោមពន្លឺព្រះអាទិត្យ។

Leave a comment